សូមជួយស៊ែរបន្ទាន់! បងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រីសូមបង្កើនការប្រុងប្រយ័ត្ន

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្ដោយដងស្ទឹង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័ យទឹកភ្លៀងយ៉ាងគំហុក ជៀសវាងមានគ្រោះ ថ្នា ក់ជាយថាហេតុណាមួយ។

គួរបញ្ចាក់ថា ស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃ ព្ យុះដែលជាហេតុធ្វើអោយភ្លៀងធា្លក់ជោគជាំនៅតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន ធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្តាយស្រីហក់ឡើងពីកម្ពស់ ៣,៣ម៉ែត្រ ដល់៥,៥ ម៉ែត្រក្នុងរយះពេលត្រឹមត្រូវក្នុងរយះពេលត្រឹមតែ២៤ ម៉ោងចុងក្រោយនេហ។ ស្ថានភាពនេះស្ថិតនៅកៀកនិងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលនិងតម្រូវឲ្យមានការជម្លៀសប្រជាពល់រដ្ឋនៅតំបន់មួយចំនួនទៅកាន់ទីទួលសុវត្តភាព។

ដែលផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀតត្រូវបានទឹកហូរឆ្លងកាត់និងហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋដែរជាប់គាំងដោយសារទឹកជំនន់លិចផ្ទះបងប្អូនប្រជាពល់រដ្ឋ។ រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមលេខ២ ចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាមរួចមកហើយ។

បន្ថែមទៀតថា អាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រីកំពុងត្រៀមកម្លាំងអន្តរាគន៍ និងដុតដៃដុតជើងកាយបើកមុខទឹក ព្រមទាំងតាមដានឃ្លាំមើលជាប្រចាំចំពោះស្ថានភាពវិវឌ្ឃនៃទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រីបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *