ពិបាកហើយ! PassApp បង់រំលោះហើយជាជនពិការទៀត ស៊យទៅជិះបុកឡានទំនើប ៥៧០ ហើយគេអោយសងជាច្រើនរហូតទៅដល់…..

ហ្វសេសប៊ុក តាមព័ត៍មានបានអោយដឹងថា មានបុរសកំសត់ម្នាក់ជាជនពិការម្នាក់បានទិញ PassApp បង់រណលោះដើម្បីប្រកបរបរ ចិញ្ចឹមជីវិត តែចៃដន្យបើកប៉ះឡាន ៥៧០ ពណ៍ស បណ្ដាលអោយក្រលិតថ្នាំទ្វារនិងមានការខូចខាតបន្តិចបន្ទួច ស្រាប់តែបង ៥៧០ ទារសំណង 3000 ដុល្លារ។

បងប្រុសជាជនពិការតស៊ូរត់ PassApp ជីវិតម្នាក់ឈ្លោះ ភួង សាម៉េត អាយុ ២៨ ឆ្នាំមានអាស័យដ្ឋាន នៅ ភូមិរមាស ឃុំគោខ្ទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី ០៤ ខែវិច្ចកា ឆ្នាំ ២០២០ វេលាម៉ោង ៨

និង ៤៥ នាទី បានជួបហេតុការណ៍ មួយគឺកង់បីរបស់ពួកគាត់ប៉ះគ្នា និងរថយន្ដ ៥៧០ កន្លែងកើតហេតុនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើអោយភាគីខាងឡាន ៥៧០ ក្រលិតថ្មាំហើយម្ចាស់ឡាន ទាមទារសំណងចំនួន 3000 ដុល្លា។

តាមប្រភពព័ត៍មានបានអោយដឹងថាម្ចាស់រថយន្ដ Lexus 570 ទាមទារថ្លៃសំណងច្រើនពេកហួសពីសម្ត្ថភាពហើយឥឡូវនេះបងប្រុសជាជនពិការមិនមានលិទ្ធភាពសងភាគី ៥៧០ នូវទឹកប្រាក់ដ៍ច្រើនបែបនេះទេ។ ហើយប្រភពពីព័ត៍មានពីបងប្រុសជនពិការសូមអោយក្រុមការងារអង្គភាពសារព័ត៍មានហង្សតូចជួយផ្សាយដោយសេចក្ដីអនុគ្រោះ។

ប្រភព សារព័ត៍មាន ហង្សតូច

 

Leave a Reply

Your email address will not be published. Required fields are marked *