ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះក្នុងរង្វង់គ្រួសាររបស់លោកអ្នកតែងមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អនិងមានការចម្រើនលូតលាស់ដោយទទួលផលសម្រេចគ្រាន់កក់ក្តៅត្រឡប់មកវិញ។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើយើងធ្វើអ្វីមួយមានការសម្រេចចិត្តបានត្រឹមត្រូវនោះឃើញថាក៏តែងផ្តល់ផលល្អមកវិញដែរ។ការរស់ នៅក្នុងផ្ទះសម្បែងងាយផ្ទុះជម្លោះវិវាទណាស់គប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបភាពសុខដុមកើតមានទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង ។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកមានគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់ខែក្រោយ ។ ការរស់នៅលោក អ្នកត្រូវចេះគ្រប់ គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះ អាចឈោងចាប់បានខ្លះៗវិញហើយ។
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែលោកអ្នកអាចប្រកប ការងារជឿនលឿនទៅមុខធម្មតាទេ។ ការរស់នៅងាយជួបប្រទះនូវរឿងរាវច្រើនហេតុ នេះគប្បីមាន ការអត់ធ្មត់។ក្រៅពីនេះបើលោកអ្នកចង់ឡើងផ្ទះថ្មីឬចេញដំណើររថយន្តទៅណាមកណាក៏ចាត់ទុកថាមិនល្អប៉ុន្មាននោះដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរជួបការលំបាកទាំងការជួញទីជិតឆ្ងាយហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាលំបាកច្រើនបន្តិច ហើយ ទោះធ្វើអ្វីក៏ពុំហុចផលដូចជាទីគាប់ចិត្តដែរ។ក្រៅពីនេះតែងមានក្រុមមនុស្សតាមព្យាបាទយាយីហើយបើចេះអត់ធ្មត់មិនតបតដោយចិត្តត្រជាក់នោះក៏ជាការប្រសើរបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតធ្លាក់ស្រុតចុះ ហេតុនេះគប្បីប្រយ័ត្ន ប្រយែង និងមានចិត្តត្រជាក់ទើបប្រសើរ។ក្រៅពីនេះលោកអ្នកចូរប្រយ័តុ្នកើតជម្លោះជាមួយអ្នកដទៃដោយប្រការណាមួយផង។ការប្រកបការងារមានការជឿនលឿនទៅមុខតិចតួចតែការថយក្រោយនោះមានច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាង ណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិចព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកនាពេលក្រោយ។សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើការប្រកបការងារមាន ការប្រយ័ត្នប្រយែងនោះតែងឆ្លើយផុតផលលំបាកទាំងពួងផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញនៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរហើយការជួញទីជិតឆ្ងាយតែងហុចផល មកវិញជានិច្ច។ការធ្វើដំណើរទោះមិនមានអ្វីជាឧបសគ្គពិតមែនក្តីតែលោកអ្នកមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយពិសេសអ្នកបើកបរតែម្តង។
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងនិងធ្វើអ្វីត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ក្រៅពីនេះលោកអ្នកខ្លះអាចទទួលរងការនឿយហត់ហួសពីការគិតទុកទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា ពិសេសគ្រោះចាញ់បោកគេតែម្តង។
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើផ្លូវរដិបរដុបនិងមានបញ្ហាច្រើនម្ល៉ោះហើយធ្វើអ្វីក៏តែងមិនទទួលផលប៉ះពាល់នាំជួបការលំបាកច្រើននោះដែរ។ សម្រាប់ ឆ្លងដល់សប្តាហ៍ខាងមុខនេះដួងរាសីមិនសូវល្អប្រសើរប៉ុន្មានទេពិសេសស្ត្រីទទួលរងគ្រោះ យាយីច្រើនចំពោះមុខគប្បីមានការប្រយ័ត្នប្រយែង។ដោយឡែកនៅថ្ងៃនេះវិញមុននឹងចង់ចុះ ទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចខ្ពស់។
ឆ្នាំច
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីត្រូវមានចិត្តត្រជាក់ ហើយបើចង់ធ្វើកិច្ចការអ្វីសំខាន់ រង់ចាំដល់ថ្ងៃដួងរាសីខ្ពស់ក៏ប្រសើរផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរការបោះទុនអ្វីត្រូវធ្វើដោយសន្សឹមៗបានហើយកុំបំបោលព្រោះបើហ៊ានចំណាយទុនធំតែងពុំផ្តល់ផលល្អដូចជាទីគាប់ចិត្តឡើយ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងមានបញ្ហាចោទច្រើនម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានដំណើរប្រឆាំងគ្នាច្រើនហើយពិសេសងាយផ្ទុះ រឿងរាវតូចធំដែលរកនឹកស្មានមិនដល់ផង៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើទោះបីដួងរាសីល្អប្រសើរពិតមែនក្តី ប៉ុន្តែទោះធ្វើអ្វីលោកអ្នក តោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលជាផ្លែផ្កានោះមិនងាយបានដូចគាប់បំណងប៉ុន្មាននោះទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមដូចសព្វមួយដង។