ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបច្បាស់មកហើយនូវ គឺលោក Sai ដែលបងប្រុសបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Run Sai ដើម្បីរៃអង្កាសលុយសម្រាប់ជួយទៅដល់មន្ទីរពេទ្យ កុមារអង្គរ ក្នុងនោះគេ
បានសង្កេតឃើញថាពិតជាមានបងប្អូនយើងចូលរួមច្រើនកុះករណាស់ សមបញ្ចាក់អោយឃើញថាប្រជាជនយើងពិតជាមានភាពស្រលាញ់និងយកចិត្តទុកដាក់ណាស់។ បើក្រឡេកមើលចំនួនទឹកប្រាក់នៃកម្មវិធី រត់ នេះ តាមប្រភពហ្វេសប៊ុកដែលមានគណនីឈ្មោះ Meng Songhue បានអោយដឹងថា
ប្រើពេល៤៩ថ្ងៃ ក្រុមរបស់សាយ បានរត់ទៅដល់សៀមរាប ដោយរកបានថវិកាជាង៤០ម៉ឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីពេទ្យដ៏ធំមួយក្នុងខេត្តសៀមរាបទទួលការព្យាបាលកុមារកម្ពុជាពី400ទៅ500នាក់ក្នុងមួយថ្ងៃ។
ក្នុងមួយឆ្នាំ មន្ទីពេទ្យនេះចំណាយទឺកប្រាក់សរុប ៦.៣លានដុល្លារអាមេរិក ដែលបានពីការរៃអង្គាស់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែដោយឆ្នាំនេះផ្ទុះកើតមានបញ្ហាជំងឺកូវីដ ធ្វើឱ្យមន្ទីពេទ្យរៃប្រមូលលុយមិនគ្រប់ចំនួនសម្រាប់ចំណាយក្នុងឆ្នាំ2021ដែលអាចជះឥទ្ធិពលដល់ចំណាយលើប្រតិបត្តិការព្យាបាលរបស់មន្ទីពេទ្យ។
ការងារកាន់តែសំខាន់ កាន់តែធំត្រូវការ ការចូលរួមកាន់តែច្រើន។ ចូលរួមដើម្បីកុមាកម្ពុជា