អត្ថប្រយោជន៍ទាំង ៥ របស់ផ្លែប៉ោម

ផ្លែប៉ោមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ប៉ុន្នោះទេ វាថែមទាំងមានប្រយោជន៍ចំពោះសុខភាពថែមទៀតផង។ វាអាចទៅការពារ និងប្រឆាំងនឹងជំងឺជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ជាដើម។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែប៉ោមពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ហើយវាថែមទាំងទៅប្រឆាំងនឹងជំងឺរាំុរៃជាច្រើន ដែលបានសម្លាប់មនុស្សប្រហែល១លាននាក់ជារៀងរាល់ឆ្នាំ។ តោះបើចង់ដឹងថាផ្លែមប៉មមានប្រយោជន៍យ៉ាងណា តាមដានជាមួយយើងខ្ញុំទាំងអស់គ្នា។1. ជំនួយដល់បេះដូង
តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ផ្លែប៉ោមមានប្រយោជន៍ចំពោះបេះដូង ដូចជា ជាតិសរសៃដែលមាននៅក្នុងវាអាចជួយកាត់បន្ថយជាត់ខ្លាញ់នៅក្នុងបេះដូង(ជួយកាត់បន្ថយ LDL cholesterol និងបន្ថែមនៅ HDL cholesterol ដែរល្អចំពោះសុខភាព) បើតាមការស្រាវជា្រវរបស់អ្នកស្រាវជ្រាវរបស់ សកលវិទ្យាល័យ Florida State ។ បើតាមទិន្នន័យនៃការសិក្សាជាច្រើនក៏បានបង្ហាញដែរថា មនុស្សដែលញាំុផ្លែឈើដូចជាផ្លែប៉ោម មានសម្ពាធឈាមល្អជាងមនុស្សដែរមិនបានញាំ។ ច្រើនជាងនេះទៅទៀតអ្នកស្រាវជ្រាវមកពី Woman’s Health ក៏បានបញ្ជាក់ដែលថា ស្រ្តីដែលបរិភោគផ្លែប៉ោមក្នុងអំឡុងពេល ៧ ឆ្នាំនៃការស្រាវជ្រាវ បានកាត់បន្ថយហានិភ័យ ក្នុងការកើតជំងឺបេះដូងរហូតទៅដល់ ២២ ភាគរយ។ ជាចុងក្រោយអ្នកស្រាវជ្រាវមកពីប្រទេសហូឡង់បានរកឃើងថា ផ្លែប៉ោម បានជួយកាត់បន្ថយហានិភ័យពីជំងឺ ដាច់សរសៃឈាមខួរក្បាល ផងដែរ។

2. ជំនួយស្មារតីក្នុងការចងចាំ
ក្រុមអ្នកស្រាវជ្រាវមួយក្រុមធំនៅក្នុង Alzheimer’s Association’s International Conference ក្នុងឆ្នាំ ២០១៧ បានរកឃើញនៅភស្តុតាងដែលបញ្ជាក់ថាមនុស្សដែលតមអាហារ ដោយញាំផ្លែឈើ ជួយការពារហានិភ័យពីជំងឺរង្វេងបាន។ ក្នុងចំនោមនោះអ្នកស្រាវជ្រាវមកពីប្រទេស ស្វិស បានរកឃើញដែរថា មនុស្សដែលតមអាហារដែលគេហៅថា Nordic Prudent Dietary Pattern (NPDP) មានការយល់ដឹងល្អជាងមនុស្សដែរញាំជាតិខ្លាញ់ច្រើន។ ហើយម្យ៉ាងទៀតមនុស្សដែលញាំ ផ្លែឈើស្រស់ និងបន្លែស្រស់អាចកាត់បន្ថយហានិភ័យនៅក្នុងការកើតជំងឺ រង្វេង ចាប់ពី ៣០ ទៅ ៣៥ ភាគរយ។ រយៈពេលដែលយើងតមអាហារបានកាន់តែយូប៉ុន្នាគឺយើងនឹងទទូលបានភាពនៃការចងចាំបានប៉ុន្នឹង។

3. ជួយសម្រកទំងន់
ជាមធ្យមផ្លែប៉មមួយផ្លែអាចជួយចំពេញនៅកាឡូរីក្រោម ១០០ អញ្ចឹងហើយវាមិនប្លែកទេដែលវាអាចជួយសម្រកទំងន់។ អ្នកស្រាវជ្រាវបានបង្ហាញថា មនុស្សដែរញាំផ្លែឈើមុនញាំអាហារ អាចមាន អារម្មរណ៍ថាឆ្អែតជាមនុស្សដែរញាំទឹកផ្លែប៉ោម។ អ្នកស្រាវជ្រាវដូចគ្នាក៏បានបង្ហាញបន្ថែមទៀតថា ការញាំផ្លែប៉ោមមួយផ្លែមុនញាំបាយអាចអោយយើងកាត់បន្ថយកាឡូរីជាមធ្យម ២០០ ឫតិចជាងនេះ បើប្រៀបធៀមទៅមនុស្សដែលមិនញាំវា។

4. អាចកាត់បន្ថយឪកាសនៃជំងឺទឹកនោមផ្អែម
ការស្រាវជ្រាវសុខភាពច្រើនជាង ៣៨០០០ បានបញ្ចាក់ថាស្ត្រីដែលញាំផ្លែប៉ោមមួយក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមច្រើនជាងមនុស្សដែលមិនបានញាំ ហើយនៅក្នុងការពិនិត្យលើទិន្នន័យពីមនុស្សជាង ១៨៧.០០០ នាក់ដែលចូលរួមក្នុងការស្រាវជ្រាវរយៈពេលវែងចំនួន ៣ ។ នាក់អ្នកស្រាវជ្រាវដែលមកពី Harvard បានរកឃើញថាអ្នកដែលញ៉ាំផ្លែប៊ឺរី ឫ ផ្លែទំពាំងបាយជូរនិងផ្លែប៉ោមយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ធ្វើឱ្យថយចុះហានិភ័យទឹកនោមផ្អែមដល់ទៅ ២៣ ភាគរយបើប្រៀបធៀបទៅនឹងមនុស្សដែរញាំតិចជាងនេះ។

5. អាចជៀសឆ្ងាយពីជំងឺមហារីក
ជាការពិតណាស់ ការស្រាវជ្រាវបានបង្ហាញថាការញាំ ផ្លែប៉ោមមួយ ឫ ច្រើនក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺ មហារីកពោះរៀន ជាងការបរិភោគផ្លែឈើដទៃ។ នៅក្នុងការស្រាវជ្រាវ ផ្សេងៗទៀតក៏បានបង្ហាញដែរថាការញាំផ្លែប៉ោមមានប្រយោជន៍ក្នុងការការពារជំងឺមហារីកសួត និងក្រពេញប្រូស្តាត។ ចូរចំនាំថាការញាំផ្លែឈើទាំងសំបកគឺល្អបំផុត ព្រោះវាជាកន្លែងដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម។

Leave a Reply

Your email address will not be published. Required fields are marked *