ការផ្លាស់ប្តូររបស់ Luis Suarez ទៅ Juventus កាន់តែខិតជិតដល់ការដំណាក់កាលចុងក្រោយហើយ

ការផ្ទេររបស់ Luis Suarez ទៅកាន់ក្លឹប Juventus ហាក់ដូចជាស្ថិតនៅក្នុងដំណាក់កាលចុងក្រោយរបស់ខ្លួន ជាមួយនឹងកិច្ចពិភាក្សារវាងក្រុមនៅក្របខណ្ឌ Serie A និង Barcelona ត្រូវបានគេរាយការណ៍កាន់តែខ្លាំងនៅប៉ុន្មានម៉ោងចុងក្រោយនេះ។

ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះត្រៀមលេងជាមួយកីឡាករ Cristiano Ronaldo នៅរដូវកាលក្រោយ ។ គេហទំព័រ Sport បានអោយដឹងថា Suarez បានយល់ព្រមចូលរួមជាមួយក្រុមJuventusក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំដែលមានតំលៃខ្លួនប្រមាណ ៩ លានផោនក្នុងមួយឆ្នាំហើយក្លឹបទាំងពីរកំពុងតែតម្រុយព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេរ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់គឺ Camp Nou ប៉ុន្តែអ្នកចាត់ការថ្មីលោក Ronald Koeman បានបញ្ជាក់ថារូបគេនឹងមិនមែនជាផ្នែកមួយនៃផែនការរបស់គាត់នៅរដូវកាលនេះទេ។

ប្រភពៈAll football

Leave a Reply

Your email address will not be published. Required fields are marked *