ហួសចិត្ត! ហៅការគេ គេអត់ទៅលេងឆាតទាចំណងដៃ តែម្ដងអោយផ្ញើរតាម….(មានរូបភាព)

ហ្វេសប៊ុក មានរឿងគួរអោយភ្ញាក់ផ្អមួយបានកើតឡើងដោយតាមគណនីហ្វេសប៊ុកមួយ ឈ្នោះ Chiva vann vorawatt បានអោយដឹងថា

ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះ ថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថាបងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលលឺ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំអោយជួបប្រទះដូចខ្ញុំ:

ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើ យគេមិនយោគយល់ នឹងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួមពិធីកាត់ចំណងដៃមួយ ថ្ងៃទី 29 វិច្ឆិកា 2020 ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើអោយមនុស្សម្នាខ្លាចរអា សឹងតែមិនហ៊ានចេញពីផ្ទះ ។ ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរ ស្នេហ៍ភរិយាថ្មីនោះបានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ 2017

របស់គាត់ទាំងពីរនាក់ 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។

ខ្ញុំបានសន្សំលុយពីការសង្ងំរត់ PassApp មក 3-4 ថ្ងៃមកនេះ មិនទាន់គ្រប់ 40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាច កូវីដ 19 តែទោះជាយ៉ាងណាក៏ខ្ញុំរកគេអោយគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំអោយជាតិក្រោយជួបគ្នាទៀត។

សូមផ្តាំផ្ញើរទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ រឺកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ រឺថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យអោយពួកគាត់ផង

Leave a Reply

Your email address will not be published. Required fields are marked *