សង្ឃឹមបងប្អូនជួយចែករំលែកបន្ត! អង្កការមួយប្រឈមមុខនិងការបិទទ្វារព្រោះរកជំនួយសម្រាប់ឆ្នាំ ២០២១ ទ្រទ្រង់មិន…

ពិតជាអាណិតដល់ប្អូនៗណាស់ពេលឃើញបែបនេះ អង្កការមួយនិងត្រូវរងការបិទទ្វារដោយសារតែខ្វនូវការឧបត្ថម ដោយតាមគណនីហ្វេសប៊ុកឈ្មោះ Tara om បានអោយដឹងថា

រូបក្មេងៗឈរគោរពទង់ជាតិនៅមុខសាលាអង្គការនេះ អាចជារូបថតចុងក្រោយរបស់ពួកគាត់ហើយ ព្រោះអង្គការប្រឈមនិងការបិទទាំងស្រុងនៅចុងខែនេះហើយ ព្រោះរកជំនួយទ្រទ្រង់សម្រាប់ឆ្នាំ២០២១មិន

គ្រប់ ។ យើងត្រូវការថវិកាយ៉ាងតិច ២៥,០០០ដុល្លាអាមេរិកក្នុងមួយឆ្នាំដើម្បីអាចដំណើរការទៅបាន។ មកទល់ម៉ោងនេះ ខ្ញុំកៀងគរបានតែ​៥០០០ដុល្លាប៉ុណ្ណោះ យើងខ្វះរហូត២០,០០០ដុល្លា ដែលបង្ហាញថាយើងមិនអាចទៅមុខទៀតបាន ប្រសិនជាគ្មានជំនួយបន្ថែម។

ខ្ញុំធ្លាប់បានសរសេរកន្លងមកហើយ អំរែកមួយនេះខ្ញុំរែកម្នាក់ឯង ១៥ឆ្នាំមកហើយ វាចេះតែធ្ងន់ទៅៗ រហូតពេលនេះខ្ញុំរែកទៅមុខទៀតលែងរួច ជំរើសគឺទម្លាក់វាពីស្មាបើគ្មានអ្នកសាង។

ក្មេងៗអស់នេះអាចនិងវិលទៅស្ថានភាពដើមរបស់គាត់វិញ បើអង្គការបិទ។

យើងខ្ញុំគ្រាន់តែជួយធ្វើការចែករំលែកដើម្បីអោយបានដល់បងប្អូនយើងដែលមានចិត្តសប្បុរសចង់ជួយក្មេងៗ សូមអរគុណ។

Leave a Reply

Your email address will not be published. Required fields are marked *