មានការភ្ញាក់ផ្អើលខ្លាំង! ក្រោយគេឃើញតារាសម្ដែងជើងចាស់ (សឿ សុធារ៉ា) បង្ហោះសារសង្ស័យសញ្ញាជីវិតគ្រួសារឈានដល់ផ្លូវបែកបាក់…..

ដូចដែលបងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់គឺតារាសម្ដែង សឿ សុធារ៉ា ដែលជាតារាជើងចាស់ម្នាក់ដែរ ដោយមហាជនបានដឹងថាអ្នកនាងមានចំណងអាពាហ៍ពិពាហ៍រវាងនាង និងស្វាមី គឺ

លោក សាពូន មីដាដា។ បើទោះបីជាមិនបានបញ្ចាក់អោយច្បាស់លាស់ថា តើចំណងជីវិតប្ដីប្រពន្ធរបស់អ្នកនាងពិតជាដល់ផ្លូវបំបែកពិតឬ យ៉ាងណា? ប៉ន្តែ សឿ សុធារ៉ា បានប្រកាសពីការបរាជ័យស្នេហាជាលើកដំបូង។ យ៉ាងណាក្ដីអ្នកនាង សឿ សុធារ៉ា បានបង្ហោះសារតាមគណនេយ្យឈ្មោះ Sapoun darapemaen បានអោយដឹងថា

ថ្វីបើខ្ញុំបរាជ័យរឿងស្នេហាជាលើកទី1ទៅហើយ តែជេនីគាត់បរាជ័យស្នេហាចំនួន7ដងទើបបានជួបស្នេហ៍ស្មោះពិតមានន័យផ្អែមកក់ក្តៅបែបនេះ ឱ តើខ្ញុំនៅមានសង្ឃឹមទេ?

Good night beautiful world

ពាក់ព័ន្ធនឹងបញ្ហាខាងលើ មិនទាន់ស្វែងរកការបកស្រាយពីអ្នកនាងសឿសុធារ៉ានៅឡើងទេគិតត្រឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ នេះ។

ប្រភព កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *