ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបច្បាស់មកហើយគឺរាល់ថ្ងៃប្រទេសកម្ពុជាយើងកំពង់តែជួបនៅបញ្ហាជំងឺ កូវីដ ១៩ តែយ៉ាងណាក្ដីលោកជំទាវឧកញ៉ា អ៊ាន សៀវមុី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដោយបានបង្ហោះសារដោយមានន័យដូចនេះថា
ក្នុងនាមខ្មែរតែមួយ រួបរួមសាមគ្គី ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំ អ៊ាន សៀវម៉ី និង ក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភ ថវិកាចំនួន ២០,០០០,០០០ រៀល ម៉ាសចំនួន ៥ កេស
និងជែលលាងដៃចំនួន ៥០០ ដប ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19 ។
សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ សូមអរគុណដល់ថ្នាក់ដឹកនាំនៃស្ថាប័ននានា សូមអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ សូមអរគុណដល់ស្មារតីរួបរួមក្នុងនាមខែ្មរតែមួយ