ដូចដែលបងប្អូនប្រិយមិត្តប្រាកដជាបានស្គាល់យ៉ាងច្បាស់មកហើយគឺ បងស្រី ទ្រីដាណា ដែលមានបងប្អូនមហាជនជាច្រើនបានតែងតែកោតសសើរបងស្រីថា ជារាជនីចិត្តធម៍ ។ តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះគេក៍បានឃើញបងស្រីបង្ហោះសារដ៍មានន័យមួយថា
ពេលចូលហាង បើមានលុយរាប់រយដុល្លារ ក្នុងហោប៉ៅ មានទូរសព្ទល្អមួយគ្រឿងប្រើ ទោះស្លៀកខោខ្លី ក៏គិតថា ខ្លួនឯងឡូយ តែពេលគ្មានលុយក្នុងវិញ ទោះទ្រនុយសង្ហាយ៉ាងណា ក៏មានអារម្មណ៍ថារអៀសខ្លួន ធ្លាប់ចឹងអត់?ឥឡូវខ្ញុំសួរ មានអ្នកណាដឹងអត់ថាក្នុងខ្លួនបងប្អូនមានលុយប៉ុណ្ណេះ ឬមានលុយប៉ុណ្ណា? គេដឹងអត់ ថាអ្នកនៅផ្ទះប៉ុណ្ណា ជិះឡានម៉ាកអី ប្រើទូរសព្ទម៉ាកអី?
ពេលខ្លះ វាគ្រាន់ជាអារម្មណ៍របស់អ្នកទាំងអស់គ្នា មើលមកខ្លួនឯងប៉ុណ្ណោះ។ ត្រូវបំពេញបំណងខ្លួនឯង ដឹងពីខ្លួនឯង ជាជាងបំពេញភ្នែកអ្នកដទៃ ឬធ្វើដើម្បីបង្ហាញអ្នកដទៃ។ ត្រូវគិតថា បើយើងមានក្ដីស្រមៃ ហើយសម្រេចស្រមៃនោះបាន ទើបជាជោគជ័យខ្លាំងបំផុត និងមានន័យបំផុត
ខ្ញុំឃើញមនុស្សច្រើនណាស់ ដែលដើរផ្លូវខុស ព្រោះតែចង់សម្ញែងអ្នកដទៃ ក៏យកដើមទុនរកស៊ី ទៅទិញរបស់ល្អ ឡានទំនើប ផ្ទះវីឡាធំៗ រួចចងការធនាគារមករកស៊ីវិញ។ យើងមានអារម្មណ៍ថា ជិះឡាន 570 ឡូយក្នុងភ្នែកគេអ្នកជិះ 330 តែតាមពិតអ្នកជិះ 330 នោះ មានវីឡាតម្លៃកន្លះលានដុល្លារនៅ។ យើងគិតថា យើងឡូយក្នុងភ្នែកគេ តែតាមពិត គេឡូយជាងយើង តែគេមិនខ្វល់។
ជីវិតមិនមែនដើម្បីប្រៀបធៀបជាមួយអ្នកដទៃទេ ជីវិតគឺជាការខំប្រឹង តស៊ូ និងធ្វើអីដែលមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ សង្គម ហើយមិនប៉ះពាល់ដល់អ្នកដទៃ។ ប្រឹងរកស៊ី ប្រឹងធ្វើការ ពេលណាយើង