K01 សុំយោបល់បងប្អូនថាត្រឹមត្រូវទេ? ក្រោយសំពងជនជាតិចិនម្នាក់យ៉ាងចាស់ដៃព្រោះតែជិះម៉ូតូបុកឡានរបស់ខ្លួ ន

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកហាក់បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងស្របពេលដែលកំពូលអ្នកសារព័ត៌មានសម្រស់សង្ហាគ្មានគូប្រៀបលោក k01 បានបង្ហោះនូវវីដេអូឃ្លីបខ្លីស្ដីអំពីជនជាតិចិនម្នាក់បានជិះម៉ូតូបុករថយន្តតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។

នៅពីលើវីដេអូ និងរូបភាពជាច្រើនសន្លឹកដែលលោក k01 ខិតខំឲ្យបុគ្គលិករបស់ខ្លួនដែលរួមដំណើរជាមួយស្ទុះស្ទារក្នុងការចុះថតផ្ទាល់លោកបានរៀបរាប់ឲ្យដឹងយ៉ាងហួសចិត្តបន្តិចថាខ្លួនបានសំពងជនជាតិចិននោះយ៉ាងចាស់ដៃដើម្បីទទួលនូវសំណង 200 ដុល្លារសហរដ្ឋអាមេរិក។ កំពូលអ្នកសារព័ត៌មានដែលកំពុងជោគជ័យលើវិស័យអចលនទ្រព្យមានតម្លៃរាប់សិបម៉ឺនដុល្លារលោក k01 បានរៀបរាប់ឱ្យមហាជនហួសចិត្តថា មុននេះបន្តិច មានជនជាតិចិនម្នាក់ បានបើកម៉ូតូមកបុកឡានK01 តែK01ក៏បានខឹងខ្លាំង ពេក ក៏បានចុះទៅ វៃជនជាតិចិននោះយ៉ាងចាស់ដៃ ហើយក៏បានឲ្យចិនម្នាក់នោះសង 200$ទើបព្រម សូមខមិនម្នាក់មួយផង តើខ្ញុំធ្វើបែបនេះ ត្រឹមត្រូវដែរទេ???។

ប៉ុន្តែបើផ្អែកតាមខ្លឹមសារដែលបានបង្ហោះនេះប្រសិនបើពុំបានចូលមើលវីដេអូប្រហែលជាធ្វើឲ្យមហាជនវាយតម្លៃខុសត្បិតអីលោក k01 មិនបានប្រើប្រាស់ហិង្សា ឬទាមទារសំណងនោះឡើយដោយលោកបានសម្របសម្រួលថែមទាំងឲ្យជនជាតិចិននោះទៅដោយមិនបាច់សំណងអ្វីឡើយ។ ក្រោយឃើញដូចនេះបណ្ដាអ្នកគាំទ្ររបស់លោក k01 ក៏បានធ្វើការសាទរ និងកោតសរសើរលោកយ៉ាងក្រៃលែងចំពោះធម៌មេត្តា ពិសេសជូនពរឱ្យលោកកាន់តែជោគជ័យក្នុងវិស័យជំនួញដើម្បីបានធ្វើទានដល់អ្នកក្រខ្វះទីពឹងផងដែរ៕

  

Leave a Reply

Your email address will not be published. Required fields are marked *