ខំធ្វើអំពើល្អគ្មានអ្នកសសើរ ព្រះអង្គបានដាក់ប៉ុន្មានឃ្លាថា…….

តាមប្រភពហ្វេសប៊ុក គណនី Yin Vay បានចែករំលែកផុសមួយ ដែរបានសសេររៀបរាប់ថា

ព្រះសង្ឃធ្វើអំពើល្អ គ្មានអ្នកមើលឃើញទេ

ព្រះសង្ឃធ្វើអំពីល្អ គ្មានអ្នកចូលចិត្តគាំទ្រទេ

ព្រះសង្ឃធ្វើអំពើល្អ គ្មានអ្នក share ចែករំលែក

តើព្រះសង្ឃធ្វើដើម្បីតែខ្លួនឯង ឬធ្វើដើម្បីសង្គមជាតិទាំងមូល?

ហើយលោកបងបានបន្ថែមទៀតថា ទំនេរពីការសិក្សាខំនិមន្ដបិណ្ឌបាត្រតាមផ្ទះពុទ្ធបរិស័ទដើម្បីបានបច្ច័យរៀនសូត្របង់សាលាបង់ថ្លៃទឹកភ្លើង បង់ថ្លៃចង្ហាន់ថ្លៃធ្វើដំណើរនានា បច្ច័យដែលសេសសល់ក៍ចែករំលែកធ្វកម្មពិធីសប្បុរសធម៍ ជួយជនក្រីក្រចែកសម្ភារះសិក្សា និងធ្វើបុណ្យផ្សេងៗ។

ប៉ុន្តែម​តិមហាជនខ្លះ តែងតែនិយាយថា អ្នកបួសសុទ្ធតែអ្នកខ្ជិលគ្មានចេះធ្វើអីទេ គិតតែពិសឹងហើយនិងឆាន់ នៅពេលបានស្ដាប់ឬពាក្យរបស់ពួកគាត់រួចហើយធ្វើអោយព្រះសង្ឃអង្គខ្លះលោកមិនបានគិតវែងឆ្ងាយ ក៍លាចាកសិក្ខាបទទៅវិញព្រោះធុញនិងមហាជនមួយចំនួននិយាយដូនេះ។

ហើយនូវពេលដែរមានព្រះសង្ឃអង្គខ្លះលោកប្រព្រឹត្តខុសមួយអង្គឬពីរអង្គវិញ នាំគ្នានិយាយអាក្រក់ជេរស្ដី រិះគន់ដោយពាក្យមិនល្អ និងនិយាយថាអោយព្រះសង្ឃល្អៗដែលលោកល្អសោះបែរជាត្រូវទទួលរងគ្ រោះទៅវិញ។ធ្វើអោយព្រះសង្ឃល្អៗលោកបាត់ទឹកចិត្ត និងមិនចង់ទ្រទ្រង់ភេទជាអ្នកបួសបន្តទៀតទេព្រោះតែពាក្យរិះគន់ជាន់ពន្លិ ចរបស់ពួកមនុស្សមួយចំនួន។

ព្រះពុទ្ធសាសនាតែងតែបង្រៀនមនុស្សឲ្យប្រព្រឹត្តល្អ ចេះធ្វើបុណ្យទានចេះជួយអ្នកដទៃទូន្មានកាយវាចាចិត្តខ្លួនឯងអោយបានល្អព្រះអង្គមិនបានបង្រៀនអោយមនុស្សប្រព្រឹត្តខុសឡើយ។

សូមកូនខ្មែរគ្រប់រូបចូលរួមគាំទ្រអំពើល្អទាំងអស់គ្នា

អត្ថបទ YIN YAY PAGE ព្រះមហា យិន វ៉ាយ

 

Leave a Reply

Your email address will not be published. Required fields are marked *